Jump to main content

តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​បន្ទាប់​ទៀត?

មហា​វិទ្យា​ល័យ​សហ​គមន៍ និង​បច្ចេក​វិទ្យា​ទទួល​ការ​ចុះ​ឈ្មោះ​ដោយ​ “ចំហ” ​និង​ស្វាគមន៍​និស្សិត​ទាំង​ឡាយ​ណា​ដែល​មាន​អាយុ​ពេញ​វ័យ។

multi-cultural students

ការ​បើក​ចំហ​ចំពោះ​ការ​អប់រំ

“ការ​បើក​ចំហ”​​ មាន​ន័យ​ថា​គ្រប់​មហា​វិទ្យា​ល័យ​ទាំង​អស់​ផ្តល់​នូវ​ការ​សិក្សា​អប់រំ ​ព្រម​ទាំង​សេវា​នានា​ដល់​សិស្ស​គ្រប់​កម្រិត។

ការ​ធ្វើ​តេស្ដ​ស្ទង់​សមត្ថភាព នឹង​ជួយ​អ្នក​ក្នុង​ការ​ជ្រើស​រើស​យក​វគ្គ​សិក្សា​មួយ​ដែល​អ្នក​អាច​ចូល​រៀន​បាន។ ​អ្នក​ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ដើម្បី​សិក្សា​គណិត​វិទ្យា​ថ្នាក់​មូល​ដ្ឋាន។ ​អ្នក​ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ​ដើម្បី​សិក្សា​គណិត​វិទ្យា​ជាន់​ខ្ពស់ (Calculus)។​ យើង​ទទួល​យក​អ្នក​ក្នុង​កម្រិត​របស់​អ្នក​បច្ចុប្បន្ន ​ហើយ​ជួយ​អ្នក​ដើម្បី​សម្រេច​បាន​គោល​ដៅ។

ស្វែង​រក​មហា​វិទ្យា​ល័យ

សូម​ប្រើ​ប្រាស់​ឧបករណ៍​ស្វែង​រក​មហា​វិទ្យា​ល័យ​របស់​យើង​ខ្ញុំ​ដើម្បី​ស្វែង​រក​មហា​វិទ្យា​ល័យ​ដែល​នៅ​ជិត​អ្នក។ អ្នក​អាច​ស្វែង​រក​មហា​វិទ្យា​ល័យ​ទៅ​តាម​ទី​តាំង, ​ទំហំ ​និង​កម្ម​វិធី​សិក្សា​ដែល​មហា​វិទ្យា​ល័យ​នោះ​ផ្តល់​ឲ្យ​។

សូម​ធ្វើ​ទៅ​តាម​ជំហាន​ក្នុង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​មហា​វិទ្យា​ល័យ​ដែល​អ្នក​ជ្រើស​រើស​។​ កម្ម​វិធី​សិក្សា​មួយ​ចំនួន​មាន​ដូច​ជា៖ ​ផ្នែក​សុខ​ភាព​ធ្មេញ​ជា​ដើម មាន​តម្រូវ​ការ​ជាក់​លាក់​សម្រាប់​ការ​ចុះ​ឈ្មោះ​ និង/ឬ ​ត្រូវ​ចុះ​ឈ្មោះ​រង់​ចាំ។ ​ទន្ទឹម​គ្នា​នេះ​ ដែរ ​សិស្ស​មួយ​ចំនួន​ដែល​នៅ​ក្នុង​កម្ម​វិធី​ចាប់​ផ្ដើម​ដោយ​លឿន​រហ័ស​ (Running Start) ឬ​សិស្ស​អន្តរ​ជាតិ​ដែល​ប្រើ​ទិដ្ឋា​ការ​សិស្ស គឺ​គេ​តម្រូវ​ឲ្យ​បំពេញ​ពាក្យ​មួយចំនួន​ដាច់​ដោយ​ឡែក​។

ចំពោះ​សិស្ស​ I-BEST៖ ESL រួម​បញ្ចូល​និង​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​រក​ការ​ងារ។

មហា​វិទ្យា​ល័យ​មួយ​ចំនួន​មាន​ផ្តល់​កម្ម​វិធី​មួយ​មាន​ឈ្មោះ​ថា I-BEST (Integrated Basic Education and Skills Training) - ការ​អប់រំ​ថ្នាក់​មូល​ដ្ឋាន និង​ការ​បណ្តុះ​បណ្តាល​ជំនាញ​ការ ) ។ កម្ម​វិធី​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​មួយ​ការ​សិក្សា​ភាសា​អង់​គ្លេស​ជា​ភាសា​ទី​ពីរ (ESL) ​ជា​មួយ​នឹង​ការ​បណ្តុះ​បណ្តាល​ការ​ងារ។ ​សិស្ស​នឹង​ត្រូវ​សិក្សា​ភាសា​អង់​គ្លេស និង​ជំនាញ​ការ​ងារ​នៅ​ក្នុង​ពេល​តែ​មួយ។ ​ចំពោះ​កម្ម​វិធី​សិក្សា ​ I-BEST វិញ​គេ​ក៏​ប្រហែល​ជា​អាច​ធ្វើ​ឲ្យ​ដូច​គ្នា​ទៅ​នឹង​កម្ម​វិធី​សិក្សា​ថ្នាក់​មូល​ដ្ឋាន​សម្រាប់​សិស្ស​ពេញ​វ័យ​ (ABE) ព្រម​ទាំង​បណ្ដុះ​បណ្ដាល​ជំនាញ​ការ​ងារ​ផង​ដែរ។

កម្មវិធី​សិក្សា I-BEST ​មាន​លក្ខណៈ​ផ្ទុយ​ទៅ​នឹង​គំនិត​ចាស់​គំរិល​មួយ​ដែល​ថា ​សិស្ស​ត្រូវ​តែ​បញ្ចប់​ការ​អប់រំ ​និង​ភាសា​អង់​គ្លេស​នៅ​ថ្នាក់​មូល​ដ្ឋាន​ជា​មុន​សិន មុន​នឹង​គេ​បាន​ការ​អនុញ្ញត​ឲ្យ​សិក្សា​ជំនាញ​ការ​ងារ។ សូម​សាក​សួរ​ព័ត៌​មាន​អំពី​កម្ម​វិធី​សិក្សា I-BEST ​នៅ​ មហា​វិទ្យា​ល័យ​នៅ​តាម​តំបន់​របស់​អ្នក។

ការ​បង់​ថ្លៃ​សាលា

មហា​វិទ្យា​ល័យ​សហ​គមន៍ និង​បច្ចេក​វិទ្យា​អាច​ជួយ​រិះ​រក​វិធី​ឲ្យ​សិស្ស​ទាំង​ឡាយ​ណា​ដែល​មាន​សិទ្ធិ​រៀន ​បាន​ទទួល​នូវ​ឱកាស​បង់​ប្រាក់​ចូល​សិក្សា​នៅ​មហា​វិទ្យា​ល័យ​។​ ស្នើ​សុំ​និយាយ​ជា​មួយ​នឹង​បុគ្គលិក​ណា​ម្នាក់​ដែល​ទទួល​ខុស​ត្រូវ​លើ​សេវា​ផ្សេងៗពាក់​ព័ន្ធ​ជា​មួយ​នឹង​សិស្ស។

ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ

រដ្ឋា​ភិបាល​មាន​កម្ម​វិធី​ជា​ច្រើន​ដើម្បី​ជួយ​ដល់​សិស្ស​ក្នុង​ការ​បង់​ថ្លៃ​មហា​វិទ្យា​ល័យ។ ​កម្ម​វិធី​ទាំង​នោះ​រួម​មាន​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ ​ដោយ​រួម​ទាំង​ជំនួយ​រដ្ឋ និង​ជំនួយ​សហព័ន្ធ ​កម្ម​វិធី​រៀន​ធ្វើ​ការងារ ​និង​ប្រាក់​កម្ចី​ផ្សេង​ៗ។​ ថ្លៃ​ទម្រង់​បែប​បទ​មិន​គិត​ថ្លៃ ដើម្បី​សុំ​ជំនួយ​ពី​សហព័ន្ធ​សម្រាប់​សិស្ស (FAFSA) អាច​រក​បាន​នៅ​ការិយា​ល័យ​ជំនួយ​ផ្នែក​ហិរញ្ញ​វត្ថុ និង​តាម​រយៈ​អ៊ីន​ធើរ​ណិត​។

កម្មវិធី និងថវិកាពិសេស

អ្នក​ប្រហែល​ជា​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​យក​បាន​នូវ​ជំនួយ​ និង​សេវា​ជាក់​លាក់​ណា​មួយ​ដោយ​ផ្អែក​លើ​ការ​ងារ និង​ស្ថាន​ភាព​គ្រួសារ​របស់​អ្នក។

បច្ចុប្បន្ន​កំពុង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា, ​ថ្មីៗនេះ​បាន​លែង​លះ​គ្នា

អ្នក​ប្រហែល​ជា​អាច​មាន​សិទ្ធិ​ទទួល​បាន​នូវ​សេវា​ផ្លាស់​ទី​លំ​​នៅ និង​ការ​ឧបត្ថម្ភ​នានា។

ជំនួយ​ឧបត្ថម្ភ​ការ​សិក្សា​សម្រាប់​មាតា​បិតា​ដែល​មាន​ការ​ងារ​ធ្វើ

មហា​វិទ្យា​ល័យ​មួយ​ចំនួន​បាន​ផ្តល់​នូវ​ប្រាក់​ឧបត្ថម្ភ​ឲ្យ​ទៅ​មាតា​បិតា​សិស្ស​ទាំង​ឡាយ​ណា​ដែល​មាន​ការ​ងារ ​និង​មាន​ប្រាក់​ចំណូល​ទាប​។ ​ដើម្បី​មាន​សិទ្ធិ​ទទួល ​មាតា​បិតា​ទាំង​អស់​ត្រូវ​មាន​បុត្រ​អាយុ​ក្រោម ​ 18 ​ឆ្នាំ ​ហើយ​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ថ្នាក់​មូល​ដ្ឋាន ឬ​កម្ម​វិធី​បណ្តុះ​បណ្តាល​ការ​ងារ។

ការ​ជួយ​ចេញ​ថ្លៃ​សិក្សា​ពី​និយោ​ជក

ិយោ​ជក​មួយ​ចំនួន​បាន​ជួយ​ចេញ​ថ្លៃ​សិក្សា​នៅ​មហា​វិទ្យា​ល័យ​ដល់​និយោជិត​របស់​ខ្លួន។ សូម​សាក​សួរ​ព័ត៌​មាន​នៅ​ផ្នែក​ធន​ធាន​មនុស្ស ​ឬ​ផ្នែក​ផ្ដល់​ការ​ឧបត្ដម្ភ​របស់​អ្នក។

កម្មវិធី​បណ្តុះ​បណ្តាល​និយោ​ជិត​ឡើង​វិញ

តើ​អ្នក​កំពុង​ទទួល​បាន​នូវ​ការ​ឧបត្ដម្ភ​ដោយ​សារ​ការ​គ្មាន​ការ​ងារ​ធ្វើ​ទេ​? តើ​ការ​ឧបត្ដម្ភ​ភាព​គ្មាន​ការ​ងារ​ធ្វើ​របស់​អ្នក​បាន​ផុត​កំណត់​ក្នុង​រយៈ​ពេល​ 24 ​ខែ​ចុង​ក្រោយ​នេះ​ទេ? តើ​អ្នក​កំពុង​តែ​ជួប​ប្រទះ​ការ​បញ្ចប់​កិច្ច​សន្យា​ការ​ងារ​ ឬ​កំពុង​តែ​ធ្វើ​ការ​ងារ​នៅ​ក្នុង​ឧស្សា​ហកម្ម​ដែល​មាន​ការ​ចុះ​ឱន​ថយ​ឬ​ទេ? អ្នក​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​កម្ម​វិធី​បណ្តុះ​បណ្តាល​និយោ​ជិត​សារ​ឡើង​វិញ។​ កម្ម​វិធី​បណ្តុះ​បណ្តាល​និយោ​ជិត​សារ​ឡើង​វិញ​អាច​ជួយ​អ្នក​ក្នុង​ការ​បង់​ថ្លៃ​សា​លា ​និង​ជួយ​ឧបត្ថម្ភ​សិស្ស​ទាំង​ឡាយ​ណា​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​យក​នូវ​ជំនាញ​ការ​ដើម្បី​ត្រឡប់​ទៅ​ធ្វើ​ការ​ដូច​ធម្មតា​វិញ។