ជំនាញកាន់តែល្អ និង ការសិក្សាបានកាន់តែច្រើន អាចជួយឱ្យអ្នកឈានមុខគេនៅក្នុងបញ្ហាកិច្ចការងារ និង ជីវិតរបស់អ្នក។ ចូរចាប់នូវអនាគតមួយដែលល្អប្រសើរជាងមុន នៅតាមសាលាសហគមន៍ ឬ បច្ចេកទេស នៅមូលដ្ឋានអ្នក។
មាគ៌ាទៅកាន់កិច្ចការងារនានា និង ការសិក្សាអប់រំ
ការឆ្ពោះទៅតាមមាគ៌ាកិច្ចការងារ ឬ ការសិក្សាអប់រំមួយ មានន័យថា អ្នកអាចឡើងទៅកាន់ការងារមួយដែលកាន់តែប្រសើរឡើង តាមរយៈការកសាងខ្លួនលើមូលដ្ឋានសិក្សាអប់រំបន្ថែមទៀត។ ជំហាននិមួយៗតាមមាគ៌ា ជួយឱ្យអ្នកទទួលបាននូវកម្រិតការងារ និង ប្រាក់ខែខ្ពស់ជាបន្តបន្ទាប់។
អ្នក ក៏អាចត្រៀមខ្លួនបានផងដែរសម្រាប់កម្រិតនៃការសិក្សាអប់រំកាន់តែខ្ពស់ឡើង។
ឧទាហរណ៍ ប្រសិនបើអ្នកចង់ក្លាយជាពេទ្យបឋមម្នាក់ អ្នកអាចរៀនយកជាបឋមនូវវិញ្ញាបនប័ត្រ CNA (ជំនួយការព្យាបាលដែលមានការបញ្ជាក់ទទួលស្គាល់ត្រឹមត្រូវ)។ បន្ទាប់ពីធ្វើការបានបន្តិចហើយ អ្នកអាចត្រឡប់ទៅចូលរៀនយកកម្រិត LPN (គិលានុបដ្ឋាកពិតប្រាកដដែលមានការអនុញ្ញាតត្រឹមត្រូវ) វិញបានទៀត។ បន្ទាប់ពីនោះមក អ្នកអាចទទួលបានកម្រិត RN (គិលានុបដ្ឋាកដែលមានចុះបញ្ជីឈ្មោះត្រឹមត្រូវ)។ នៅពេលនោះដែរ អ្នកអាចនឹងចង់រៀនយកផ្នែកពេទ្យកម្រិតថ្នាក់សាកលវិទ្យាល័យ។
ការរៀនសូត្រសម្រាប់ជីវិត
សេដ្ឋកិច្ច និង ទីកន្លែងការងារនៅលើពិភពលោក ប្រែប្រួលយ៉ាងឆាប់រហ័ស។ ដើម្បីតាមអោយទាន់នូវការផ្លាស់ប្ដូរនានា អ្នកធ្វើការជាច្រើននាពេលបច្ចុប្បន្ននេះ ត្រូវរៀនយកជំនាញថ្មីៗសម្រាប់ពេញជីវិតការងាររបស់ពូកគេ។ នេះ ប្រហែលជាមានន័យសំដៅការរៀនកុំព្យូទ័រពីរបីវគ្គ ឬ ការរៀនយកកម្រិតសាកលវិទ្យាល័យ។
តាមពិតទៅ សិស្សធំៗជាច្រើនដែលរៀននៅសាលា ឬ មហាវិទ្យាល័យសហគមន៍ និង បច្ចេកទេសទទួលបាននូវកម្រិតសាកលវិទ្យាល័យរួចទៅហើយ។ សិស្សទាំងនេះ ត្រឡប់មកចូលរៀននៅតាមសាលា ឬ មហាវិទ្យាល័យសហគមន៍វិញដើម្បីហ្វឹកហ្វឺនសម្រាប់កិច្ចការថ្មីៗ។
កម្រិតចំនួនទឹកប្រាក់ដែលអ្នកអាចរកបាន មានការកើនឡើងស្របជាមួយនឹងការររៀនសូត្រកាន់តែខ្ពស់ដែរ
| កម្រិតនៃការសិក្សា |
ប្រាក់ឈ្នួលប្រចាំឆ្នាំគិតជាមធ្យម |
| ប្រភព: ការិយាល័យជំរឿនស.អ.រ ការសម្រេចទទួលសិស្សបានចូលរៀននៅសហរដ្ឋអាមេរិក: 2006, តារាងទី8: អ្នកធ្វើការពេញម៉ោងក្នុងឆ្នាំទាំងមូល http://www.census.gov/population/www/socdemo/education/cps2006.html
|
| តិចជាងសញ្ញាប័ត្រវិទ្យាល័យនៅស.អ.រ |
$ 22,326 |
| សញ្ញាប័ត្រវិទ្យាល័យ ឬ GED |
$ 31,209 |
| បរិញ្ញាប័ត្ររង ឬ វិញ្ញាបនប័ត្រវិជ្ជាជីវៈ |
$ 40,708 |
| បរិញ្ញាប័ត្រ |
$ 51,436 |
| អនុបណ្ឌិត |
$ 64,540 |
| ជំនាញអាជីព |
$ 100,000 |
| បណ្ឌិត |
$ 85,774 |